ឥណ្ឌូឆាយណា​ អេគ្រិខលឈ័រ ប្រូសេស៊ីង

Indochina Agriculture Processing, Ltd


អំពីក្រុមហ៊ុន

ក្រុមហ៊ុនឥណ្ឌូឆាយណាអេគ្រិខលឈ័រប្រូសេស៊ីងជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគរួមគ្នារវាងកម្ពុជានិងអ្នកវិនិយោគបរទេស ដែលមានអាជីវកម្មស្នូលផ្តោតលើការផលិតនិងការកែឆ្នៃផលិតផលកសិកម្មសម្រាប់ទាំងការនាំចេញ និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ភាពខ្លាំងនៃអាជីវកម្មស្នូលរបស់យើងគឺការផលិតដំណាំកសិឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មដោយសង្កត់ធ្ងន់លើស្តង់ដារគុណភាពយ៉ាងតឹងរឹងទាំងការដាំដុះនិងការ កែច្នៃផលិតផលសំរាប់នាំចេញ។ ជាមួយនឹងក្រុមអ្នកជំនាញដែលមានបទពិសោធន៍ និងទេពកោសល្យពិសេស យើងខិតខំព្យាយាមធ្វើឲ្យផលិតផលទទួលបានទិន្នផលខ្ពស់ទន្ទឹមនឹងការថែទាំដីឲ្យមានគុណភាពល្អដើម្បីធានាបានផលិតផលមានគុណភាពល្អសម្រាប់ការកែច្នៃនិងការលក់ចេញ។ គោលដៅរបស់យើងគឺធានាឲ្យបាននូវផលិតផលដែលមានគុណភាពស្ថិរភាពចាប់ពីពេលនាំចេញពីចំការរហូតទៅដល់គេហដ្ឋានសំរាប់បរិភោគ។